មាតិកា
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
100

ថ្ងៃព្រហស្បត្តិ៍ ០៥រោចខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី១៣ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិ ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត  ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ របស់គណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម្មក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង
រដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការសម្រប សម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មសរុបប្រមាណ ៥០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter