មាតិកា
សកម្មភាពចុះពង្រឹងការគ្រប់គង និងដឹកនាំវិស័យជលផល ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២០
299

ថ្ងៃសុក្រ ០៦រោចខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងថ្នាក់ដឹកនាំខណ្ឌ ផ្នែក/សង្កាត់រដ្ឋបាលជលផល បានចូលរួមប្រជុំនិងធ្វើសេចក្តីរាយកាណ៍ពីស្ថានភាពទូទៅ នៃលទ្ធផល រីកចំរើន នៃសកម្មភាព បង្រ្កាបបទល្មើស និងបញ្ហាទាក់ទងការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យជលផលជលក្នុងខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ។បន្ទាប់ពីផ្តល់អនុសាសន៍ណែនាំដល់ខណ្ឌរដ្ឋបាលជលផលក៍ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  សម្រាប់ការងារអនុវត្តបន្តពី ឯកឧត្តម រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពទូទៅនៃការគ្រប់គ្រងដែននេសាទ និង បង្រ្កាបបទល្មើសជលផល ក្នុងតំបន់នោះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter