ថ្ងៃច័ន្ទ ៩រោចខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំប្រចាំបូកសរុបលទ្ធផលការងារប្រចាំខែ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ នាយ នាយរងខណ្ឌ ផ្នែក
ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ប្រធាន អនុប្រធានការិយាល័យជំនាញ សរុប ៣១រូប/ស្រី ១៣រូប។
គោលបំណងសំខាន់រួមមានៈ
១.បូកសរុបលទ្ធផលការងារ ដែលអនុវត្តកន្លងមក
២.បង្ហាញចំណុចខ្វះខាតដែលអគ្គាធិការ បានធ្វើអធិការកិច្ច លើការងារគ្រប់គ្រងដឹកនាំ និងការកែសម្រួលតាមបណ្តាខណ្ឌ/ការិយាល័យជំនាញ
៣. ប្រព័ន្ធរបាយការណ៍របស់ការិយាល័យក្រុង ស្រុក ដែលទើបតែផ្ទេរទៅថ្នាក់ក្រោមជាតិ
៤.ពិភាក្សាបញ្ហាប្រឈម និងការឯកភាពលើផែនការអនុវត្តបន្ត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម