មាតិកា
កិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារបង្ក្រាបបទល្មើសជលផល និងការឈរជើងយាមការពារកន្លែងអភិរក្យជលផល ទាំង០៦កន្លែង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២០
80

ថ្ងៃអង្គារ១០រោចខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី១៨ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក 
ភុំ វិមល នាយខណ្ឌ និងនាយផ្នែក/សង្កាត់រដ្ឋបាលជលផលបាន ចូលរួម កិច្ចប្រជុំត្រួតពិនិត្យ  និងពង្រឹងការងារបង្ក្រាបបទល្មើសជលផល និងការឈរជើងយាមការពារកន្លែងអភិរក្យជលផល ទាំង០៦កន្លែង បន្តទៀតអោយមានប្រសិទ្ធភាព។កិច្ចប្រជុំ      ប្រព្រិត្តទៅក្រោមការដឹកនាំ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត  និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានអញ្ជើញចូលរួម មាន អភិបាលស្រុក ក្រគរ បាកាន និងកណ្ដៀង  អធិការបូ"លីសស្រុកទាំងបី ទាហាន អាវុធហត្ថស្រុក មេឃុំពាក់ពន្ធ័ មន្ទីរបរិស្ថាន និងគណៈកម្មការ សហគមន៏នេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter