ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមបើកកិច្ចប្រជុំស្តីពី ការរៀបចំផែនការសម្រាប់បណ្តាញសហគមន៍ព្រៃឈើខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញ ចូលរួមពី លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌស្តីទី ផ្នែក សង្កាត់ និង មន្ត្រីខណ្ឌរដ្ឋបាល ព្រៃឈើ និង សហគមន៍ព្រៃឈើចំនួន២៥សហគមន៍ ដែលរាជរដ្ឋាភិបាលគាំទ្រដល់ការល្បាត របស់សហគមន៍ ក្នុងចំណោម សហគមន៍ព្រៃឈើទាំងនោះ សហគមន៍ព្រៃឈើចំនួន១០ គឺជាសហគមន៍ដែលនឹងត្រូវគាំទ្រដោយគម្រោង ASPIRE លើគម្រោងកសិរុក្ខកម្ម។ដែលគោលបំណងសំខាន់គឺ៖
១. ស្វែងរកយុទ្ធសាស្រ្តសមស្របដើម្បីចូលរួមទប់ស្កាត់បទល្មើសក្នុងសហគមន៍(ឧ.កិច្ចសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ប៉ូលីសប៉ុស្តិ៍...។
២.រៀបចំក្រុមល្បាតព្រៃសហគមន៍ដែលមានការទទួលស្គាល់ដល់អភិបាលស្រុក
៣. តម្រូវការសម្ភារៈសម្រាប់ល្បាតព្រៃសហគមន៍
៤. ពិភាក្សាការជីកស្រះក្នុងព្រៃសហគមន៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម