ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ចូលរួមជាធិបតី ក្នុុងកម្មវិធីសិក្ខាសាលាស្តីពីការធ្វើផែនទីធ្លាក់ចុះគុណភាពដី និងកិច្ចពិគ្រោះយោបល់សម្រាប់មាគ៌ានៃការពង្រីកការគ្រប់គ្រងដីប្រកបដោយចីរភាពនៅកម្ពុជា ។ ដែលសិក្ខាសាលានេះក្នុងគោលបំណង ៖
១.រាយការណ៏អំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកការគ្រងដីប្រកបដោយចីរភាព (SLM) នៅកម្ពុជា WOCAT SLM Scaling-up Project ។
២.ចែករំលែកបទពិសោធន៏អំពីការផ្សព្វផ្សាយការអនុវត្តបច្ចេកទេស (SLM) តាមរយះគម្រោង WOCAT SLM Scaling-up Project ។
៣.ប្រមូលទិន្នន័យ ធ្វើផែនទីធ្លាក់ចុះគុណភាពដី និងការគ្រប់គ្រងដីប្រកបដោយចីរភាព
៤.ប្រមូលធាតុចូល និងពិភាក្សាលើមាគ៌ាដើម្បីពង្រីកការគ្រប់គ្រងដីប្រកបដោយចីរភាពនៅកម្ពុជា ដែលមានការចូលរួមពី ការិយាល័យក្សេត្រសាស្ត្រ ការិយាល័យអភិវឌ្ឍន៏សហគមន៏ ការិយាល័យកសិកម្មស្រុកក្រគរ ក្រុងពោធិ៏សាត់ និងស្រុកបាកាន រដ្ឋបាលព្រៃឈើ ទីប្រឹក្សាកម្មវិធី ASPIRE សរុប ១៩ នាក់ ស្រី៦ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម