មាតិកា
ការបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២០
264

ថ្ងៃ សៅរ៍ ១៤ រោច  ខែ មាឃ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០៖ខណ្ឌរដ្ឋបាលជលផល បានចុះបង្រ្កាបបាន០២ករណី ក្នុងនោះ៖ ផ្នែកជលផល រាំងទិល សហការជាមួយ កម្លាំងប្រដាប់អាវុធបានចុះបង្រ្កាបបទល្មើសឆក់នៅចំណុច ក្រឡុកតាត្រងិល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ០១ករណី  និង ក្រុមការងារចំរុះសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយកងកម្លាំងប្រដាប់អាវុធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកសងក្រង ភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ០១ករណី សរុបវត្ថុតាងមានៈក្បាលឆក់( អាំងវ៉ែកទ័រ) ចំនួន ០២គ្រឿង,អាគុយ៤០អំ ពែរ ចំនួន ០៥គ្រឿង,ដងឆក់ចំនួន១០ ដើម ,ប្រដាប់បំលែងភ្លើងចំនួន ០៣ គ្រឿង ភ្ជាប់ខ្សែភ្លើងប្រវែង ១៥ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter