ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំ ក្រុមការងារឡជីវឧស្ម័ននៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិសាត់ ប្រជុំអាណត្តិប្រចាំខែកុម្ភ: ឆ្នាំ២០២០។លទ្ធផលកិច្ចប្រជុំសម្រេចសាងសង់ឡជីវឧស្ម័ន បានចំនួន ៥ឡ /ផែនការ ៥ឡ។ផែនការបន្ត៖ ចុះប្រជុំផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការ សាងសងឡជីវឧស្ម័ន និង សង់ឡជីឧស្ម័នឱ្យបានតាមផែនការចំនួន ៥ ឡក្នុងខែបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម