មាតិកា
កិច្ចប្រជុំពិភាក្សាទាក់ទងបញ្ហាស្រូវ~អង្ករនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
323

ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោកស្រី សែម សុធា អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំពិភាក្សាទាក់ទងបញ្ហាស្រូវ~អង្ករ ជាមួយ លោកឧកញ៉ា សុង សារ៉ន ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កញ្ញា ជឺ ពន្លឹ អ្នក សម្របសម្រួលផ្នែកនាំចេញ របស់អង្កការ CAVAC លោក ហួរ ស្រេង នាយក CS ,លោក លោកស្រី ថ្នាក់ដឹកនាំតំណាង ប្រធាន អនុប្រធានការិយាល័យជំនាញ និងគណៈកម្មការសហគមន៍កសិកម្មផលិតពូជសរុប៤២រូប/ស្រី ១០រូបនៅសាល ប្រជុំមន្ទីរកសិកម្ម។គោលបំណង់នៃការប្រជុំពិភាក្សារួមមានៈ១.ជ្រើសរើសសហគមន៍គំរូ ដើម្បីសាកល្បងអនុវត្តនូវបទពិសោធន៍ ដែលទទួលបានជោគជ័យ ចំពោះការជ្រើសរើសពូជស្រូវដែលត្រឹមត្រូវ និងស្របតាមតម្រូវការទីផ្សារ ក្រោមការជ្រោមជ្រែងសហការណ៍ពីវិស័យរដ្ឋ វិស័យឯកជន និងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter