ថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត។នៅក្នុងអង្គសន្និបាតនេះ មន្ទីរអង្គភាពជំនាញនានាក្នុងខេត្តពោធិ៍សាត់មួយចំនួន ក៏បានឡើងធ្វើបទអន្តរាគមន៍ រាយការណ៍ពីលទ្ធផលការងារ ដែលសម្រេច បានឆ្នាំ២០១៩និងទិសដៅអនុវត្តបន្ត ដោយឡែកសម្រាប់មន្ទីរកសិកម្ម បានលើកយកបទអន្តរាគមន៍ ស្តីពីការបង្រ្កាបបទល្មើសជលផល និងព្រៃឈើដោយបានលើកចំណុច សំខាន់ៈ ស្ថានភាពទូទៅ~ប្រភេទបទល្មើស~ លទ្ធផលបង្រ្កាប~គោលកាណ៍នីតិវិធីអនុវត្តន៍ច្បាប់~វិធានការសំខាន់ៗសម្រាប់ដោះស្រាយ ~ភាព ងាយស្រួល និងបញ្ហាប្រឈម ~ទឹសដៅអនុវត្ត និង សំណូមពរស្វែងរកការគាំទ្រពីគណៈ បញ្ជាការឯកភាពខេត្ត/ស្រុក និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានានិរន្តភាពនិងប្រសិទ្ធភាពការងារទទួលបានជោគជ័យបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម