ថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់និងប្រមូលទិន្នន័យកសិកម្ម ជាមួយប្រតិភូក្រសួងផែនការ ដឹកនាំដោយ លោក កែវ ចិត្រា ប្រធាននាយកដ្ឋានផែនការ និងមានកាចូលរួមពីខណ្ឌរដ្ឋបាលជលផល~ខណ្ឌរដ្ឋបាលព្រៃឈើ ការិយាល័យផែនការ~គណនេយ្យ និងការិយាល័យសំខាន់ៗមួយចំនួនទៀត សរុប១៣នាក់។ចំណុចសំខាន់នៃជំនួបពិភាក្សារួមមានៈ១.ស្ថានភាពទូទៅ ២.ការព្យារកណ៍បរិមាណផល~ទិន្នផល ផលចាប់ និងផលស្តុកចំនួន ០៥ឆ្នាំខាងមុខ (សូចនាករវាស់វែង)៣.ការវិភាគថ្លៃដើមផលិតកម្ម និងការវិភាគសេដ្ឋកិច្ច ៤.បញ្ហាប្រឈម និងដំណោញស្រាយ និង កក្តាសំខាននៃការជំរុញកំណើនសេដ្ឋកិច្ច ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម