មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់អគ្គនាយក ដ្ឋានកសិកម្ម
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២០
85

ថ្ងៃពុធ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់អគ្គនាយក ដ្ឋានកសិកម្មក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម និងមានការចូលរួមសរុបប្រហែល២០០នាក់។បទបង្ហាញលទ្ធផល មានៈលទ្ធផល បញ្ហាប្រឈម និងទិសដៅ(ខ្សែច្រវ៉ាក់តម្លៃផលិតកម្មដំណាំស្រូវ, តម្លៃផលិតកម្មដំណាំ សាកវប្បកម្ម, ផលិតកម្មដំណាំឧស្សាហកម្ម)និងការ លើកកំពស់គុណភាព សុវត្តិភាព និងជំរុញការនាំចេញផលិតផលដំណាំកសិកម្ម សមត្ថភាពស្ថាបន័ កសិដ្ឋាន ស្ឋាននីយ៍មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម និងសេវាគាំទ្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter