មាតិកា
កិច្ចប្រជុំពិភាក្សាលើការវាយតម្លៃ ការអនុវត្តច្បាប់ជាតិ អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW )
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២០
81

ថ្ងៃពុធ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០  លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោកស្រី ជ័យ ចន្នី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើការវាយតម្លៃ ការអនុវត្តច្បាប់ជាតិ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្មមន្ត្រី  និងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ( CEDAW ) ក្រោមអធិបតី ឯកឧត់្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅសាលប្រជុំសាលាខេត្ត ដែលមានការអញ្ជើញចូលរួម របស់មន្ទីរពាក់ព័ន្ធ ចំនួន ២៣ អ្នកចូលរួមសរុបចំនួន ៣៧ នាក់ ស្រី ១៨ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter