ថ្ងៃព្រហស្បត្តិ៍៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្មក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអ្នកចូលរួមសរុប៤៥០នាក់។
របៀបវារ:១.ការអានអនុក្រិត្យ និងការប្រកាសតែងតាំង ដោយប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស២.ពិធីប្រគល់អនុក្រិត្យនិងប្រកាសតែងតាំងមន្ត្រីរាជកា ដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣.របាយការណ៍សង្ខេបបូកសរុបការងារកសិកម្ម ដោយ ឯកឧត្តម ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម
៤.មតិសំណេះសំណាល និងបិទកម្មវិធី ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម