ថ្ងៃុសៅរ៍០៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ជ័យ ចន្នី មន្រ្តីបច្ចេកទេសដំណាំបន្លែ របស់មន្ទីរកសិកម្ម បានចុះពិនិត្យចំការបង្ហាញ GAP នៅភូមិ អូររំចេក ឃុំត្រពាំងជង ដោយលើកបញ្ជាក់រំលឹកឡើងវិញ នូវបច្ចេកទេស មួយចំនួនបន្ថែមទៀត សំដៅធ្វើយ៉ាងណា បន្លែផលិតបានជាបន្លែសុវត្ថភាព។ លោកស្រី បានបន្ថែមទៀតថា រដូវនេះជារដូវក្តៅ ត្រូវមានវិធានការសន្សំទឹកប្រើប្រាស់ និងត្រៀមបង្ការជាមុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម