ថ្ងៃសៅរ៍៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ជ័យ ចន្នី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំ គណៈកម្មការសាខាសមាគមន៍នារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ខសភា និងជាសមាជិការប្រតិបត្តិ សមាគមន៍នារីកម្ពុជា ថ្នាក់កណ្តាល លទ្ធផលអង្គប្រជុំ រួមមានៈ
១- សម្រេចយក ថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០២០ ព្រឹក រៀបចំ មទ្ទិងទិវាអន្តរជាតិនារី ៨ មិនា នៅវេទិកាខាងក្នុងសាលាខេត្ត
២- ល្បែងប្រជាប្រីយ៍ទទួលទេតាឆ្នាំថ្មី នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ០៣ នៅមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការប្រគុំតន្រ្តី ផងដែ។
៣- ការចុះសាកសួសុខទុក កុមារកំព្រា នៅមណ្ឌល ផ្ទះនៃក្តីស្រម៉ៃ ក្នុងស្រុក ក្រគរ នៅព្រឹក ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម