ថ្ងៃអាទិត្យ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនិងមន្រ្តី បានចុះពិនិត្យចំការបន្លែ និងការប្រមូលផលត្រសក់ និងការថែទាំតាមដំណាក់កាល នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន។ ក្រុមការងាបាន ពន្យល់បន្ថែម ណែនាំពីការត្រៀមបង្ការទឹក ការអនុវត្តបច្ចេកទេសកសិកម្មល្អ ជាពិសេស ក្រុមបានពិភាក្សា សិក្សាពីលទ្ធភាពចំណែកទីផ្សារ និងតំលៃលក់ក្នុង១គ.ក្រតាមការលក់រាយ~លក់ដុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម