ថ្ងៃុចន្ទ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ខែមីនាឆ្នាំ២០២០ លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ និង លោក
ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ក្នុងពិធីនេះផងដែរ រួមមានថ្នាក់ដឹកនាំជាតំណាងស្ថាប័នក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំការិយាល័យផ្សព្វផ្សាយកសិកម្មទាំង២៥រាជធានី ខេត្ត ព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍នានា និងវិស័យឯកជនសរុបប្រមាណ១៤០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម