ថ្ងៃុអង្គារ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ខែមីនាឆ្នាំ២០២០ លោក ឃួន កាន់ មន្ត្រីទីផ្សារ នៃមន្ទីរ លោក ទីប្រឹក្សាកម្មវិធី ASPIRE និង មន្ត្រីស្រុកការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន បានចុះទៅមើលកសិករដាំបន្លែឈ្មោះ ឡាយ សារ៉ុន នៅភូមិចំការខ្លុយ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដំណាំដែលលបានដាំរួមមានៈត្រឡាច,ននោង.ល្ពៅទ្រើង.ត្រសក់.ពោតបារាំង.ខ្ទឹមស្លឹក.សណ្តែកកួរ។ក្រោយពីក្រុមការងារបានសាកសួរ បន្លែដែលដាំនេះ ពិតជាមានទីផ្សារល្អ ជាពិសេស មានប្រមូលទិញដល់ផ្ទះ ហើយប្រមូលទិញទាំងអស់ធ្វើឱ្យកសិករពេញចិត្ត ទទួលយកបច្ចេកទេសថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ និងចងក្រងបណ្តុំអាជីវកម្ម សម្រាប់ការងារផលិតបន្លែផ្គត់ផ្គង់ទីផ្សារ និងឈានទៅពង្រីកទីផ្សារបន្ថែមជាបណ្តើៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម