ថ្ងៃុអង្គារ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ខែមីនាឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំ គណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការ នៅទីស្តីការក្រសួង។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម