មាតិកា
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៤ មីនា ២០២០
84

ថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ និង លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម   ហ៊ួត បុណ្ណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ក្នុងពិធីនេះផងដែរ មានការចូលរួមពី ថ្នាក់ដឹកនាំជាតំណាងស្ថាប័នក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ 
និងនេសាទ និងថ្នាក់ដឹកនាំការិយាល័យផ្សព្វផ្សាយកសិកម្មទាំង២៥រាជធានី ខេត្ត  ព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍នានា និងវិស័យឯកជនសរុបប្រមាណ១៤០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter