ថ្ងៃ ពុធ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងព្យាបាល និងមន្ត្រី បានចុះទៅស្រុកភ្នំក្រវាញ ក្នុងគោលបំណងជារួមដើម្បី:១.សួរសុខទុក្ខលោក យន់ វៃ ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល កំពុងមានជំងឺនិងបញ្ហាសុខភាព ២.ពិភាក្សាជាមួយលោក ដួង ផាន្នី អនុប្រធានក្តាប់រួមនៃនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ស្រុកភ្នំក្រវាញ ដើម្បីពង្រឹងការងារនៅថ្នាក់ស្រុកបន្ថែមដូចជា: ការគ្រប់គ្រងភ្នាក់ងារសុខភាពសត្វភូមិ ក្តាប់បាននូវស្ថានភាពជំងឺសត្វ ការចាក់វ៉ាក់សាំងគោ-ក្របី និង ការត្រួតពិនិត្យសត្វ សាច់ នៅទីសត្តឃាត ជាដើម និង ៣.ចុះពិនិត្យជាក់ស្តែង ដល់ផ្ទះកសិករ យូ ហ អំពីការងារបង្កាត់ជ្រូកដោយសិប្បនិម្មិត និង ផ្តល់ជាអនុសាសន៍សម្រាប់ការអាជីវកម្ម ក្នុងនាមអ្នកជំនាញរបស់មន្ទីរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម