ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ សាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ ២០២០ សាលប្រជុំមជ្ឍមណ្ឌុល ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ និងជាសមាជិកអចិន្ត្រៃយ៍ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការ ចូលរួមពីលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមនារីដេីម្បីសន្តិភាព និងការអភិវឌ្ឍខេត្តពោធិ៍សាត់ លោកជំទាវ ឯម ប៉ុនណា តំណាងរស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ រួមទាំងឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីរាជការជុំវិញខេត្ត ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម