ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ បានចូលរួមពិធីអបអរសាទរខួបគម្រប់ ១០៩ អន្តរជាតិជាទី ៨ មីនា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាព ដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ និងជាសមាជិកអចិន្ត្រៃយ៍ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ(មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) ។ ព្រមទាំងមានការចូលរួមអំពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោកជំទាវ ហ៊ុនចាន់ធី ម៉ៅ ធនិនរួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត សមាគមនារី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនសសយក យុវជនស្រលាញ់សន្តិភាព យុវជនបក្ស យុវជនកាយរិទ្ធ យុវជនកាកបាទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម