នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មាន រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាព យេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ និង លោកស្រី វេជ្ជបណ្ឌិត សេង បូតា ឧត្តម្ភភរិយា ដោយមាន
ចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ មន្ទីរ
កសិកម្ម និងមន្រ្តីចូលនិវត្តន៍ជាស្រ្តី និង លោកប្រធាន អនុប្រធាន ការិយាល័យ ជំនាញសរុប៥២រូប/ស្រី៤២ រូប។លោកប្រធានមន្ទីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែល បានសំណេះសំណាល និងសាកសួរ សុខទុក្ខ មនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងនាមមហាគ្រួសារកសិកម្ម និងស្ថិតស្ថេរ ជាអមតៈដោយមិនប្រកាន់ឋានៈ បុណ្យស័ក្កអ្វីឡើយ។ កម្មវិធីនេះដែរ ក៏មានផ្តល់ជូនបាច់ផ្កា កាដូ
អនុស្សារីយ៍ និងថវិកាមួយចំនួន ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចំពោះសមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមពិធី ០៨ មីនានេះផងដែរ។