ថ្ងៃសុក្រ ១៣កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២០ លោកម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមបានប្រារព្ធពិធី បូកសរុបលទ្ធផលបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ VSTP ឆ្នាំទី១ និងឆ្នាំទី២ ក្រោមគម្រោងអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩ នៅ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីន ស៊ីដេត អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈនិង ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពី តំណាងមន្ទីរពាក់ពន្ធ មេឃុំ គោលដៅទាំង១៥ សិក្ខាកាមដែលទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ។កម្មវិធី អបអរសាទរ នេះរួមមានៈ ១.បូកសរុបលទ្ធផល បណ្តុះបណ្តាលជំនាញតាមខិតបញ្ជាក់ VSTP ឆ្នាំទី១ និងឆ្នាំទី២ក្រោមគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៩ TVETSDP-ADB/AFD Loan No.3167/8305-CAM ២.សម្ពោធបន្ទប់អនុវត្តកុំព្យូទ័រ ៤.០ ការឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA )និង ៣ .ពិធីចែក
វិញ្ញាបនបត្របញ្ចប់វគ្គឧបត្ថម្ភដោយអគ្គិសនីកម្ពុជានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម