មាតិកា
សកម្មភាពចុះត្រួតពិនិត្យកំលាំងដែលឈជើងយាម ប្រចាំការការពារកន្លែងអភិរក្សជ្រោយស្តីកំពង់ប្រាក់ និងលេខ៦ ភូមិកោះក្អែក
ចេញ​ផ្សាយ ១២ មីនា ២០២០
83

ថ្ងៃពុធ ៣រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២០  ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចំរុះ មាន លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ នាយ-នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់កំពង់លួង និងកណ្តៀង ប៉ូលីស យោធា បរិស្ថានបានចុះត្រួតពិនិត្យកំលាំងដែលឈជើងយាម ប្រចាំការការពារកន្លែងអភិរក្សជ្រោយស្តីកំពង់ប្រាក់ និងលេខ៦ ភូមិកោះក្អែក ។
ក្នុងពេលនោះដែរ ឯកឧត្តមបានពង្រឹងកំលាំងឈរជើងធ្វើយ៉ាងណាការពារកន្លែងអភិរក្សកុំអោយជនល្មើសលួចប្រព្រឹត្ត ប្រើវិធានការច្បាប់និងខិតខំយកសំរាស់មកដាក់ក្នុងកន្លែង អភិរក្សបន្ថែមទៀត ដើម្បីជាជំរកសុវត្តិភាពត្រីមេពូជ ។ម្យ៉ាងទៀតក្រុមការងារដាក់សំរះក្នុងកន្លែងអភិរក្សជ្រោយស្តី ៥០ម បួនជ្រុងជ្រុំបង្គោល ៣០០ ដើម កំពង់ប្រាក់ បោះបង្គោល ៣០០ ដើម លេខ៦ សំរះបោះបាន ២០០ម បួនជ្រុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter