ថ្ងៃពុធ ៣រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បាន ដឹកនាំកិច្ចប្រជុំ លើការផ្សព្វផ្សាយពូជស្រូវ និងបូកសរុបលទ្ធផលការអនុវត្តនៅ សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញ តំណាងការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក/ក្រុង និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុប ៤៨ រូប /ស្រី ១៧រូប។ គោលបំណង នៃកិច្ចប្រជុំនេះនាថ្ងៃនេះរួមមានៈ
១. ក្តាប់របាយការណ៍លទ្ធផលរីកចំរើន សង្ខេបនិងបញ្ហាដែលបានជួបប្រទះ ដំណោះស្រាយ ពីគ្រប់ការិយាល័យជំនាញចំណុះមន្ទីរទាំងអស់
២.បង្ហាញតួនាទី ភារកិច្ចរបស់ការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រោយការដាក់បញ្ចូលទៅក្រោមរចនាសម្ពន្ធដឹកនាំ គ្រប់គ្រង របស់រដ្ឋបាលក្រុង/ស្រុក។
៣. ពិភាក្សាអំពីសេចក្តីសម្រេចលេខ ០៧៩/២០ សសរ.កសិខ ស្តីពីការបង្កើតក្រុមការងារផ្សព្វផ្សាយពូជស្រូវ ប្រចាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៤.ការដាក់ចេញនូវផែនការអនុវត្តបន្ត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម