ថ្ងៃព្រហស្បត្តិ៍៤រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២០ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពីចងក្រងភ្នាក់ងារទីផ្សារស្រ្តីនិងភ្ជាប់ជាមួយក្រុមផលិត ដែលរៀបចំដោយអង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV) នៅមណ្ឌលអភិវឌ្ឍន៍សេរីភាព ភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។កិច្ចប្រជុំនេះ មានការចូលរួមពី ជំទន់ទី១ឃុំក្បាលត្រាច សមាជិកក្រុមប្រឹក្សាឃុំអន្សាចំបក់ កសិកម្មស្រុកក្រគរ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋមកពី៨ភូមិ(៤ភូមិក្នុងឃុំក្បាលត្រាច និង៤ភូមិក្នុងឃុំអន្សារចំបក់) សរុបប្រមាណ៩៥នាក់/ស្រី ៧២នាក់។ក្នុងកម្មវិធីនេះ លោក ហ៊ន់ សុវណ្ណ បានចូលរួមយោបល់ និងចែករំលែកព័ត៌មានដូចជាៈ
១. បទពិសោធន៍ការងាររៀបចំក្រុមផលិតកម្មកសិកម្មផ្សារភ្ជាប់ជាមួយទីផ្សារដែលមន្ទីរកំពុងអនុវត្ត
២. វិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម ទាំង៥ដែលមន្ទីរកំពុងអនុវត្ត
៣. ផ្សព្វផ្សាយពីបញ្ហាប្រឈម និងការប្រើប្រាស់ពូជស្រូវសុទ្ធ ក្នុងផលិតកម្មដំណាំស្រូវ
៤. ការអនុវត្តផលិតកម្មកសិកម្មដោយគិតគូរពីសុវត្ថិភាពចំណីអាហារ បច្ចេកទេសដាំដុះដោយសន្សំសំចៃទឹក
និង ៥. អត្ថប្រយោជន៍គល់ជញ្រ្ជាំងផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម