មាតិកា
ប្រជុំ​ ជាមួយភ្នាក់ងារសាងសង់ឡជីវឧស្ម័ននិងកសិករ ចិញ្ចឹម​សត្វនៅ ភូមិ​កោះវត្ត​ ឃុំតាលោ ស្រុកតាលោសែនជ័យ
ចេញ​ផ្សាយ ១៤ មីនា ២០២០
84

ថ្ងៃសុក្រ ៥រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២០ លោក ប៊ិន ស៊ិនណារ៉ា  អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាអ្នកបច្ចេកទេសកម្មវិធីឡជីវឧស្ម័នខេត្ត បានចូលរួមប្រជុំ​ ជាមួយភ្នាក់ងារសាងសង់ឡជីវឧស្ម័ននិងកសិករ ចិញ្ចឹម​សត្វ​ ចំនួន​១៩នាក់​ក្នុងនោះ​ស្រ្តី​០២
នាក់​ នៅផ្ទះ​លោកមេភូមិ​ ភូមិ​កោះវត្ត​ ឃុំតាលោ ស្រុកតាលោសែនជ័យ​  ។ខ្លឹមសារ​ផ្សព្វផ្សាយ​ពីអត្ថ ប្រយោជន៍ឡជីវឧស្ម័នមានដូចជា​ : ១.សម្រាប់ចម្អិន​ ដុត​បំភ្លឺ ២.ផលិតជីធម្មជាតិសម្រាប់ដំណាំគ្រប់ប្រភេទ ៣-ផ្សំជីឡជាចំណីសត្វ​ ជ្រូក​ មាន់​  ទា​  ត្រី  ជាលទ្ធផល​  មានកសិករ​ ចាប់អារម្មណ៍​ ៩នាក់ហើយថានឹងស្មគ្រ័ចិត្តសាងសង់ ប្រសិនបើមានការឯកភាពពីក្រុមគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter