ថ្ងៃសុក្រ ៥រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២០ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក ស្រី អនុប្រធាន និង មន្រ្តី បានចុះអធិការកិច្ចនិងត្រួតពិនិត្យតាមដេប៉ូជីកសិកម្មនិងថ្នាំកសិកម្មនៅស្រុកបាកាននិងក្រុងពោធិសាត់បានចំនួនសរុប៧ដេប៉ូក្នុងនោះ៖ស្រុកបាកាន ៥ដេប៉ូ ក្រុងពោធិសាត់ ៣ដេប៉ូ។ ក្រុមការងារអធិការកិច្ចបានណែនាំអាជីវករអោយដាក់តាំងលក់ថ្នាំកសិកម្មក្នុងទូរកញ្ចក់និងមានរបៀបរៀបរយ ដេីម្បីចៀសវាងនូវការដាក់តាំងលក់លាយឡំជាមួយគ្រឿងបរិភោគគឺប៉ះពាល់សុខភាពទាំងអ្នកលក់ អ្នកទិញ អ្នកប្រើប្រាស់ និងអ្នករងឥទ្ធិពល ចុងក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម