មាតិកា
ការចុះផ្សព្វផ្សាយពីផលិតកម្មដំណាំស្រូវ និងការប្រើប្រាស់ពូជស្រូវនៅឃុំស្យា ស្រុកកណ្តៀង
ចេញ​ផ្សាយ ១៧ មីនា ២០២០
97

ថ្ងៃចន្ទ៨រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែ មីនា ឆ្នាំ ២០២០  លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុក្រុមទី២ បានដឹកនាំសមាជិកក្រុម ចុះផ្សព្វផ្សាយពីផលិតកម្មដំណាំស្រូវ និងការប្រើប្រាស់ពូជស្រូវ។ក្នុងគោលបំណង៖

-ដើម្បីឲ្យកសិករបានយល់ដឹងពីបញ្ហាទូទៅនៃផលិតកម្មដំណាំស្រូវឆ្នាំ២០១៩។ 

-ដើម្បីឲ្យកសិករយល់ដឹងពីផលិតកម្មដំណាំស្រូវ ដោយការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អ។ 

-ណែនាំឲ្យកសិករបានដឹងទីកន្លែង និងលេខទំនាក់ទំនងទិញពូជស្រូវសុទ្ធល្អ។

ទីតាំងភូមិ ឃុំ ក្នុងស្រុកកណ្តៀងបានធ្វើការផ្សព្វផ្សាយមាន ៣ភូមិ ដូចតទៅ: 

១.នៅភូមិកំពង់សំបួរ ឃុំស្យា មានអ្នកចូលរួម សរុប  ២៦នាក់ ស្រី ១៨នាក់ ( ប្រធានការិយាល័យកសិកម្ម  ធនធានធម្មជាតិ និងបរិស្ថាន,  ជំទប់ទី២ឃុំស្យា, លោកមេភូមិ និងប្រជាកសិករ) ។

២.នៅភូមិវត្តលៀប ឃុំស្យា មានអ្នកចូលរួម សរុប  ៣០នាក់ ស្រី  ២៦នាក់  ( មន្រ្តីការិយាល័យកសិកម្ម  ធនធានធម្មជាតិ និងបរិស្ថាន,  ក្រុមប្រឹក្សាឃុំស្យា, លោកមេភូមិ និងប្រជាកសិករ)។

៣.នៅ ភូមិស្យា ឃុំស្យា មានអ្នកចូលរួម សរុប  ៤១នាក់ ស្រី ២៨នាក់  ( ភ្នាក់ងារផ្សព្វផ្សាយឃុំស្យា,  ក្រុមប្រឹក្សាឃុំស្យា, លោកមេភូមិ និងប្រជាកសិករ)។

ចំនួនអ្នកចូលទស្សនា
Flag Counter