ថ្ងៃ អង្គារ៍៩រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ខែ មីនា ឆ្នាំ ២០២០ ក្រុមកាងារ អនុក្រុមទី៤ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តពោធិសាត់ ដឹកនាំដោយលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម បានចុះផ្សព្វផ្សាយស្តីពី ការប្រើ ប្រាស់ពូជស្រូវសម្រាប់ការដាំដុះដើម្បីលក់ នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមាសភាពចូលរួម៖ អនុក្រុមទី៤ ចំនួន ៥នាក់ ក្រុមការងារកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកភ្នំក្រវាញចំនួន ២ នាក់
CEW ឃុំសំរោង ចំនួន ១ នាក់ លោក នូ ហេង ក្រុមប្រឹក្សាឃុំសំរោង មេភូមិអន្លង់ប៉ែន ចំនួន ១ នាក់ មេភូមិសំរោង២ ចំនួន ១ នាក់ និង ព្រមទាំងកសិករចូលរួមចំនួន៣៩ នាក់ស្រី២១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម