ថ្ងៃ ពុធ១០រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបសល និងមន្រ្តី ផ្នែកផលិតកម្មស្រុក បាកានបានចុះភូមិខ្មា ឃុំ ស្នាមព្រះ និង ភូមិ សំរោង ឃុំ បឹងបត់កណ្តោល ស្រុកបាកាន
ក្នុងគោលបំណងដើម្បី :
១-សំណេះសំណាលជាមួយភ្នាក់សុខភាពសត្វភូមិ ២ រូប ឃុំបឹងបត់កណ្តោល ។
២- ពិនិត្យអំពីស្ថានភាពចិញ្ចឹមសត្វ: ពង្រឹងការថែទាំ ផ្តល់ចំណី ទឹក និងស្ថានភាពជំងឺសត្វ និងការដាំដំណាំ(ស្មៅពូជ) ចំណីសត្វ
៣- ជម្រុញសាងសង់ឡជីវឧស្ម័ន:ណែនាំអំពីអត្ថប្រយោជន៍ នៃការការប្រើប្រាស់ឡជីវឧស្ម និង ពិនិត្យមើលឡជីវឧស្ម័នដែលបានសាងសងពីឆ្នាំ ២០១០ មានស្ថានភាព ដំណើរការការប្រើប្រាស់ល្អនិង មានអ្នកចង់សាងសង់ ឡជីវឧស្ម័នចំនួន០១នាក់ នៅភូមិ ខ្មារ ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម