មាតិកា
សកម្មភាព ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជញ្ជាំងខាងត្បូងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ភូមិកំពង់ប្រាក់ ឃុំ ស្នាអន្សា ស្រុកក្រគ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ មីនា ២០២០
84

ថ្ងៃ ពុធ១០រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២០ ក្រុមការងារចំរុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក សហការណ៍ជាមួយសង្កាត់ រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជញ្ជាំងខាងត្បូងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ភូមិកំពង់ប្រាក់ ឃុំ ស្នាអន្សា ស្រុកក្រគ ខេត្តពោធិ៍សាត់ជាលទ្ធផល បង្រ្កាបបានចំនួន ០១ ករណី វត្ថុតាងរួមមាន ៖
_ កាណូតបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាកដេវ៉ូ កម្លាំង ១៧៥ សេះ ចំនួន ០១គ្រឿង។
_ សាច់ឈិបយន្តចំនួន ០១វង់ ។
_ ដងឈិបយន្តប្រវែង ០៩ ម៉ែត្រ ចំនួន ០២ ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter