ថ្ងៃព្រហស្បត្តិ៍១១រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយលោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមពិធី ចែកដីឡូត៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់លួងសរុប ៦៥៩គ្រួសារ ស្មើនិង៦៥៩ក្បាលដី ក្នុងនោះ ប្រជាពលរដ្ឋភូមិ ទី៣ ចំនួន ១៨៣ គ្រួសារ ភូមិ០៤ ចំនូន៤៥១ គ្រួសារ និងភូមិ០៥ ចំនួន ២៥គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាល នៅ ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានការអញ្ជើញចូលរួមពីសមាសភាពក្រុមចុះបញ្ជីដីរដ្ឋខេត្ត~ស្រុក ក្រុមការងារថ្នាក់កណ្ដាលជួយស្រុកក្រគរ និងអជ្ញាធ័រ ស្រុក ឃុំ ភូមិ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម