មាតិកា
ការអនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាព ខេត្តក្នុងការបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ២០ មីនា ២០២០
159

ថ្ងៃ ព្រហស្បត្តិ៍១១រោចខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០៖យោងបទបញ្ជាឯកឧត្តមអភិបាលខេត្ត ក្រុមកាងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានសហការជាមួយ គណៈបញ្ជាការឯកភាពស្រុកក្រគរ និងកណ្តៀង បានចុះដកហូតឧបករណ៍ល្មើសដែលរក្សាទុកនៅតាមភូមិបណ្តែតទឹក។ ជាលទ្ធផលជូនលំអិតដូចខាងក្រោម:
+ ស្រុកក្រគរ ឃុំកំពង់លួង: ដកហូត រឹបអូសឧបករណ៍ឈឹបយន្ត ០១ករណី
- កាណូតឈើម៉ាកដេវូកំលាំង ១៥០ សេស ចំនួន ០៣ គ្រឿង
- ដងឈឹបយន្ត ៨ ម៉ែត្រ ១ ដើម
- សាច់ឈឹបយន្តចំនួន ៣ ឝ្រឿង
+ ស្រុកកណ្តៀង ឃុំរាំងទិល: 
ដកហូតរឹបអូសឧបករណ៍អួនហ៊ុំ ១ ករណី
- កាណូតសំបកឈើម៉ាកនីសាន់D16 
  ៦ម៉ាស៊ីន ចំនួន ០១ គ្រឿង
- កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនម៉ាក
ម៉ាស្តាកំលាំង៣៥ សេះ ចំនួន ០១ គ្រឿង
- បាឡាស្មាច់ភ្ជាប់ម៉ាស៊ីនកំលាំង ១៨ 
   សេស ចំនួន ០១ គ្រឿង
- ទូកសំប៉ានផ្ទុកសាច់អួន ចំនួន ១ គ្រឿង
- សាច់អួនប្រវែង ៦២០ ម ចំនួន ០១ វង់
ចំពោះកាណូតទាំងអស់នេះរក្សាទុកនៅសង្កាត់
រដ្ឋបាលជលផល។ ចំណែកកាណូតបីគ្រឿងផ្សេងទៀត ដែលអនុវត្តដោយ ប៉ូលីសបានរក្សាទុកនៅប៉ូលីសប៉ុស្តិឃុំរាំងទិល មាន:
-កាណូតស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកម៉ាស្តា   
  ៣០ សេស ចំនួន ០១ គ្រឿង 
- កាណូតស្មាច់ភ្ជាប់ម៉ាស៊ីនបុកស័រ ៦      
   ម៉ាស៊ីន ចំនួន ០១ គ្រឿង
- កាណូតស្មាច់កំលាំង ៣២សេស ចំនួន១ គ្រឿង

ចំនួនអ្នកចូលទស្សនា
Flag Counter