មាតិកា
សកម្មភាព ចុះដាក់ស្លាកផ្សព្វផ្សាយតំបន់ផលិតបន្លែសុវត្ថិភាព ០១កន្លែងស្ថិតក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ មីនា ២០២០
302

ថ្ងៃសុក្រ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមីនាឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ រួមជាមួយក្រុមការងារ បច្ចេកទេស បន្លែសុវត្ថិភាពថ្នាក់ខេត្ត/ស្រុកបានចុះដាក់ស្លាកផ្សព្វផ្សាយតំបន់ផលិតបន្លែសុវត្ថិភាព ០១កន្លែងស្ថិតក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោកប្រធានមន្ទីរក៍បានផ្តាំផ្ញើរឱ្យកសិករជួយការពារ ថែរក្សាស្លាកឱ្យបានគង់វង្ស និងខិតខំផលិតផ្លែតាមស្តង់ដាកសិកម្មល្អ ពីព្រោះខេត្តរបស់យើងទទួលជ័យលាភី ការផលិតបន្លែចំនួន០៩រូប ដូច្នេះសូមបន្តកិច្ចការ នេះរហូត ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងរក្សាបាននូវសុខភាព ប្រជាពលរដ្ឋដែល ប្រើប្រាស់បន្លែ និងផលិតលកសិកម្ម ផ្សេង ទៀត។ ក្នុងករណីមានបញ្ហាលើដំណាំបន្លែ ឬការងារកសិកម្ម អាចទំនាក់ទំនងមកមន្ទីរ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អ្នកបច្ចេកទេស និងភ្នាក់ងារផ្សព្វផ្សាយដែលទទួលបន្ទុក ប្រចាំស្រុកកណ្តៀងផ្ទាល់ និងជួយគ្រប់កិច្ចការតាមការស្នើសុំរបស់កសិករ មូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter