ថ្ងៃ សៅរ៍១៣ រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ មីនា ២០២០ ខណ្ឌរដ្ឋបាលជលផលបានចូលរួមបង្ក្រាបជាមួយគណៈឯកភាពស្រុក៖
១.រដ្ឋបាលស្រុកកណ្ដៀងដឹកនាំដោយលោកគី គឹមណូអភិបាលរងស្រុកកណ្តៀងមាននាយសង្កាត់កណ្តៀង ប៉ូលីស យោធា បានចុះប្រតិបតិ្តការបង្រ្កាបបទល្មើសជលផល នៅចំនុចពាមព្រែករាំងទិល បាន ០១ ករណី (ជន)វត្ថុតាងមាន:
- កាណូតសំបកស្មាច់ភ្ជាប់ម៉ស៊ីនហ៊ីណូតា
១៨ សេស ចំនួន ០៣ គ្រឿង
- សាច់ជន ចំនួន ៣ វង់
- ដងជន ចំនួន ៦ ដើម
បន្ទាប់មកគណៈបញ្ជាការឯកភាព បានធ្វើការអប់រំណែនាំកិច្ចសន្យាបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។
២~រដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយអភិបាលរងស្រុកក្រគរ មាននាយផ្នែក
រដ្ឋបាលជលផលក្រគរ បរិស្ថាន កងរាជអាវុធហត្ថ យោធា បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅចំនុចភូមិទី១
ភូមិទី២ ឃុំកំពង់លួង បាន ០១ ករណីរក្សាទុកឧបករណ៍នេសាទឈឹបយន្តវត្ថុតាងមាន:
- សាច់ឈឹបយន្តចំនួន ០២ គ្រឿង
- ដងឈឹបយន្តប្រវែង៨ម ចំនួន១០ដើម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម