មាតិកា
សកម្មភាពបង្រ្កាបបទល្មើសជលផល កម្លាំងគណៈបញ្ជាកាឯកភាព រដ្ឋបាលស្រុកក្រគរ
ចេញ​ផ្សាយ ២៣ មីនា ២០២០
276

ថ្ងៃ អាទិត្យ ១៤ រោច  ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ កម្លាំងគណៈបញ្ជាកាឯកភាព រដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ឯម រុន នាយអធិការដ្ឋាន នគរបាលស្រុកក្រគរដោយមានសមាសភាពចូលរួមពីផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងរាជអាវុធបេ០៥ និងយោធាខេត្តបានចេញប្រតិបត្តិការបង្រ្កាបបានឧបករណ៍ជន នៅចំនុចមុខកំពង់លួង ឃុំកំពង់លួង០១ ករណីវត្ថុតាងមាន:- កាណូតសំបកស្មាច់ភ្ជាប់ម៉ាស៊ីនហ៊ីណូតាសាំង កម្លាំង១៨សេះ ចំនួន ៨ គ្រឿង- កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនឆៃណាកម្លាំង១២សេះ ចំនួន ០១គ្រឿង- សាច់ជនមុខ៣ម៉ែត្រចំនួន៩គ្រឿង និងដងជនប្រវែង៦ម៉ែត្រចំនួន១៨ដើម។បន្ទាប់មកគណៈបញ្ជាការឯកភាពបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ ។
+ នៅថ្ងៃដដែលនេះផងដែរក្រុមការងារបានចុះប្រតិបត្តិការបន្ថែម ដោយបានដកហូតកាណូតដែល មានកម្លាំងសេសធំបានចំនួន ០៣គ្រឿង វត្ថុតាងរួមមាន ៖-កាណូតបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាកនីសាន់  កម្លាំង ១៧៥ សេស ចំនួន០១ គ្រឿង -កាណូតបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាករ៉ៃណូ កម្លាំង ១៦០ សេស ចំនួន ០១ គ្រឿង - កាណូតបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាក D១៦ កម្លាំង១៥០ សេស ចំនួន ០១ គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter