មាតិកា
កិច្ចពិភាក្សារបស់ ក្រុមការងារផ្សព្វផ្សាយពូជស្រូវ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៤ មីនា ២០២០
120

ថ្ងៃអង្គារ០១កើត  ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកិច្ចពិភាក្សារបស់ ក្រុមការងារផ្សព្វផ្សាយពូជស្រូវ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធានអនុប្រធានការិយាល័យជំនាញ ដែលជាក្រុមការងារសរុប ២៣រូប/ស្រី ០៤រូប ក្នុងគោលបំណងពិភាក្សាលើៈ១.បញ្ហាប្រឈមនានាដែលបានអនុវត្តកន្លងមក ២.ស្តង់ដារពូជស្រូវ និង ទីផ្សារស្រូវចំណី ។ខ្លឹមសារសំខាន់លោកប្រធានអង្គប្រជុំលើកជាគំនិតសំខាន់មួយចំនួនដោយសង្កត់ធ្ងន់នូវចំណុចដូចជាៈ
១.ប្រភេទពូជស្រូវ(ស្រូវកណ្តាលស្រូវស្រាល និងធ្ងន់)
២.អ្វីជាពូជស្រូវសុទ្ធ(ដំណុះ៨៥%-៩០%,ឯកសណ្ឋានភាព,មានវិញ្ញាបនប័ត្រច្បាស់លាស់)
៣.សិក្សាស្រាវជ្រាវពូជតម្រូវទីផ្សារ
៤.វិធីសាស្រ្តនិងយន្តការផ្សព្វផ្សាយ (ត្រូវមានការចូលរួមពីអភិបាល-អភិបាលរងស្រុក ឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន) 
៥.បច្ចេកទេសផលិតកម្ម ស្រូវ(ការរៀបចំដី ការជ្រើសរើសពូជ បការថែទាំ និងគ្រប់គ្រងទឹក ការកាត់ពូជលាយ ការប្រើប្រាស់ជីកសិម្ម និងជីធម្មជាតិនិងការប្រើថ្នាំកសិកម្ម... ) 
៦.ទីផ្សារ(តំលៃតាមរោងម៉ាស៊ីន តាមប្រភេទស្រូវ-ប្រភេទ ស្រូវដែលត្រូវការ និង៧. បញ្ឈប់ការប្រើប្រាស់ថ្នាំបាញ់ឱ្យតឿស្រូវ និង ថ្នាំកសិកម្ម ដែលមានធាតុសកម្ម ទ្រីស៊ីក្លាសូល។

ចំនួនអ្នកចូលទស្សនា
Flag Counter