ថ្ងៃអង្គារ០១កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំ ក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយផ្នែក ផលិកម្មនិងបសុព្យាបាល ស្រុកបាកានចុះអនុវត្តជីវសុវត្ថិភាព បាញ់ថ្នាំនិងផ្តល់ថ្នាំ(TH4)ដល់កសិដ្ឋាន និងកន្លែងចិញ្ចឹមទា នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះនិងភូមិនិគមន៍ ឃុំ ស្វាយដូនកែវ ស្រុកបាកាន ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី បានចំនួន៣៩កន្លែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម