មាតិកា
កិច្ចប្រជុំអណ្ណត្តប្រចាំខែមីនា និងបូកសរុបលទ្ធផលត្រីមាសទី១ កម្មវិធីឡជីវឧស្ម័ននៃមន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ មីនា ២០២០
184

ថ្ងៃពុធ២កើត  ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ នៅការិយាល័យផលិតកម្មនិងបសុព្យាបាលបានរៀបចំកិច្ចប្រជុំអណ្ណត្តប្រចាំខែមីនា និងបូកសរុបលទ្ធផលត្រីមាសទី១ កម្មវិធីឡជីវឧស្ម័ននៃមន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី ក្រុមការងារកម្មវិធីថ្នាក់ខេត្ត/ស្រុក សរុបចនួន១១នាក់/ស្រី០១នាក់។លទ្ធផលនៃកិច្ចប្រជុំបានរកឃើញៈ
        ១.សាងសង់ឡជីវឧស្ម័នក្នុងត្រីមាសទី១សម្រេច បានចំនួន១៥ឡ ក្នុងនោះខែមីនាសាងសង់បានចំនួន០៥ ឡ។
       ២.ការលំបាក៖ 
       -មិនអាចរៀបចំប្រជុំផ្សព្វផ្សាយបញ្ហា
        ជំងឺCovid-19
       - កសិករស្ម័គ្រចិត្តមួយ មានការរុញរា
        ប្ញុផ្អាក ដោយពួកគាត់ពិបាករកចំណូល      
      និង សន្សំត្រៀមថវិកា សម្រាប់ដោះស្រាយ
      ជីវភាព បញ្ហាស្ថានការណ៍ជំងឺCovid-19
       ៣.ដំណោះស្រាយនិងផែនការបន្ត ៖
       - ប្តូរពីការជួបប្រជុំ ទៅជាការចុះផ្សព្វផ្សាយ
       តាមផ្ទះកសិករដែលមានចិញ្ចឹមគោ~ក្របីវិញ។
       - ខិតខំព្យាយាមនិងជំរុញកសិករស្ម័គ្រចិត្តនិងសាងសង់ឡសម្រេចតាមផែនការ

ចំនួនអ្នកចូលទស្សនា
Flag Counter