នាព្រឹក ព្រហស្បត្តិ៍ ៣កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសកម្មភាពដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសការអនុវត្តន៍កសិកម្មល្អ (GAP) របស់ប្រជាកសិករ ក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមាន ការចួលរួមពី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ តំណាងមន្ទីរវិស័យ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំការិយាល័យជំនាញពាក់ពន្ធ័ និងមន្រ្តីបច្ចេកទេស បន្លែប្រចាំស្រុកកណ្តៀង ក្រុមការងារផលិតបន្លែសុវត្ថិភាព និងសហគមន៍ ប្រជាកសិករជាច្រើនរូប។បន្ទាប់ពីទស្សនាតាមចំការរបស់កសិករ ដោយផ្ទាល់រួចមក ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បាន កោតសរសេីរអំពីការផលិតបន្លែសុវត្ថិភាពរបស់ក្រុមកសិករប្រកបដោយគុណភាពល្អ និងមានការប្រេី ប្រាស់ប្រព័ន្ធ ស្រោចស្រព ទំនេីប ក្នុងការផលិត ដែលជួយអោយចំណេញពេលវេលា កំលាំងពលកម្ម បង្កេីនផលិតភាពផលិតបានល្អនិង មានទីផ្សារជាពិសេស ឯកឧត្តមផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ប៉ុន្តែខណៈនេះខេត្តពោធិ៍សាត់របស់យើង នៅពុំទាន់មានករណីនេះនៅឡើយទេ។ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់បងប្អូនប្រជាពលរដ្ឋដែល បានចូលរួម ក្នុងម្នាក់ៗសារុង១ និងបានពិសាពោត ទឹកត្នោតផ្អែម ក្នុងស្មារតីបង្កើនភាពស្និតស្នាលផងដែរ៕