មាតិកា
កិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១០ ឆ្នាំទី១ អាណត្តិទី៣ នៅវេទិកាសាធារណៈ របស់រដ្ឋបាលខេត្ត
ចេញ​ផ្សាយ ២៧ មីនា ២០២០
107

ថ្ងៃសុក្រ ៤កើតខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម កិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១០ ឆ្នាំទី១ អាណត្តិទី៣ នៅវេទិកាជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ក្នុងសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និងអង្គភាពនានាជុំវិញខេត្ត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានរបៀបវារ: ចំនួន៧ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
 ១. ពិនិត្យកូរ៉ុម
 ២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
 ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី៩ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
 ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
 ៥. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
 ៦. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
 ៧. បញ្ហាផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter