ថ្ងៃសៅរ៍ ៥កើតខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួយសង្កាត់រលាប បានធ្វើសកម្មភាពចុះផ្សព្វផ្សាយជំងឺ កូវីត ១៩ និងវិធីការពារ តាមបណ្តាភូមិក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។ ក្នុងយុទ្ធនាការ ផ្សព្វផ្សាយនេះ ក្រុមការងារបានជំរុញ និងលើកទឹកចិត្ត ឱ្យអ្នកចូលរួមទាំងអស់ ការពារ ទប់ស្កាត់ការរីករាលដាល
ជាសកល របស់ជំងឺកូវិត១៩ ដោយគិតថាជាបញ្ហារួម (បញ្ហាបុគ្គល > បញ្ហាគ្រួសារ > បញ្ហាសហគមន៍ >បញ្ហាសង្គម និងប្រទេសជាតិទាំងមូល) ដោយប្រើប្រាស់ វិធីកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩ តាមរយៈ ៖
១.លាងដៃឱ្យបានស្អាតញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល
២.ពាក់ម៉ាស់ការពារនៅពេលធ្វើដំណើរ
៣.ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
៤.ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែល មានជំងឺគ្រុនក្តៅ ក្អក ឬផ្សាសាយ
៥.ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៦.បរិភោគចំណីអាហារដែលចម្អិនបានឆ្អិនល្អ
៧.ស្វាគមន៍គ្នាដោយសំពះជំនួសឱ្យការចាប់ដៃ និងរក្សាគំលាតពីគ្នាយ៉ាងតិច១ម៉ែត្រ
៨.ប្រសិនបើមិនចាំបាច់ សូមកុំចូលរួមនៅតាមទីតាំង ដែលមានមនុស្សច្រើនអូរអរ និងកន្លែងដែលជំងឺកំពុងផ្ទុះជំងឺ
៩.ក្នុងករណីសង្ស័យ សូមទូរស័ព្ឌទៅលេខ១១៥ និងលេខទូរសព្ឌ មន្ទីរសុខាភិបាលខេត្តផ្ទាល់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម