ថ្ងៃអាទិត្យ ៦កើតខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចួលរួមពិធីសំណេះ សំណាល សាកសួរ សុខទុក្ខ ជាមួយបងប្អូនជាជនចាស់ជរា និងស្រី្តមេម៉ាយ គ្រួសារជួបការលំបាក និងផ្សព្វផ្សាយពីវិធានការការពារសំខាន់ៗ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីត១៩ នៅផ្ទះអ្នកស្រី សុគន្ធី សមាជិកភូមិ នៅពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរភូមិ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់រលាប និងប្រជាពលរដ្ឋ។ ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានជំរុញ និងលើកទឹកចិត្ត ឱ្យអ្នកចូលរួមទាំងអស់ការពារ វិធីសាស្រ្តលាងដៃដោយអាកុល និងសាប៊ូ ព្រមទាំងចែកមី១០កញ្ចប់ក្នុង០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម