ថ្ងៃអាទិត្យ ៦ កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ កម្លាំងគណះបញ្ជាការឯក ភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរង និងជាអនុប្រធានគណះ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមាន សមាសភាពចូលរួម ផ្នែករដ្ឋបាលជលផល ក្រគរ សង្កាត់ជលផល ប៉េអឹម B០៥ យោធា ខេត្ត ប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ និង អាជ្ញាធរភូមិកំពង់ថ្គោល បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅ ចំណុច កំពង់ថ្គោល ភូមិកំពង់ថ្គោល ឃុំអន្សា ចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
+ប្រភេទបទល្មើស មធ្យោបាយធ្វើអោយត្រីកុំ
_ រុះរើសម្រាស់ ៦ ដុំ ស្មើ ៤៥០ ម៉ែត្រការ៉េ
+ប្រភេទបទល្មើស របៀបនេសាទបែបថ្មី
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ១៥០០ ម៉ែត្រ
_លូកងសាច់អួនចំនួន ៥ មាត់
_បង្គោលចំនួន ៥៥០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ១៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម