ថ្ងៃចន្ទ ៧កើតខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ បានចុះពិនិត្យមើលការបណ្តុះកូនឈើព្រៃលិចទឹកនៅសហគមន៍ នេសាទស្រីចឹក ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងបន្តចុះពិនិត្យមើលទីតាំងដីព្រៃលិចទឹកដើម្បីដាំចំនួន ១០ ហិកតា នៅពេលខាងមុខ ព្រមទាំងបានចុះត្រួតពិនិត្យមើលត្រីមេពូជក្នុងតំបន់អភិរក្សរបស់ សហគមន៍នេសាទស្រីចឹក ហើយឃើញថាសំបូរត្រីពូជនិងជីវចំរុះគ្រប់ប្រភេទ ។ក្នុងពេលនោះដែរលោកប្រធានមន្ទីរ និងលោកនាយខណ្ឌ បានប្រគល់សំភារ: និងថវិកាចំនួន ៨០០០០០ រៀល សំរាប់ទុកអោយសហគម៍យកទៅប្រើប្រាស់ក្នុងការអភិរក្សត្រីមេពូជ និងការថែទាំកូនឈើបន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម