ថ្ងៃអង្គារ ៨កើតខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
រួមជាមួយលោក កុល ប៊ុនធឿន ប្រធានមន្ទីរស្តីទី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំស្តីពីការបែងចែកក្រុមការងារដើម្បីទៅទទួលពលករមកពីប្រទេសថៃសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីតំណាង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរកិច្ចការនារី និងមន្ទីរមុខងារ សាធារណៈ រួមទាំងលោក-លោកស្រីជាអនុប្រធានមន្ទីរ និងលោក-លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញសរុបចំនួន ៣១រូប ស្រី ០៦រូប។ គោលបំណងនៃកិច្ចប្រជុំរួមមាន ៖
១. ការបែងចែកក្រុមការងារ និងវេនសម្រាប់ចុះទៅទទួលពលករ និង ២. ទីតាំងគោលដៅដែលត្រូវចុះទៅទទួលពលករ និងវិធានការការពារខ្លួន។ជាលទ្ធផលនៃកិច្ច អង្គប្រជុំបានសម្រេចនូវគោលការណ៍សំខាន់ៗ រួមមាន៖
១. បានធ្វើការបែងចែកជា ០៦ក្រុម ស្មើនឹង ០៦វេន សម្រាប់ផ្លាស់ប្តូរគ្នាក្នុងការអនុវត្តការងារ
២. ក្រុមការងារដែល ទទួលបន្ទុកត្រូវរៀបចំ សម្ភារបរិក្ខា និង រថយន្តតាមក្រុមរៀងខ្លួន
៣. ការិយាល័យរដ្ឋបាលត្រូវរៀបចំបង្កើតក្រុមតេឡេក្រាម (Telegram) ដើម្បីទំនាក់ទំនង់ការងារ
៤. រៀបចំបេសកកម្មជូនក្រុមការងារដែលត្រូវចុះទៅទទួល
ពលករនៅច្រកព្រំដែន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម